ទាក់ទងមកឥឡូវនេះ

+ 855 23 93 93 99


សូមស្វាគមន៍

ក្រុមហ៊ុន​ យូ ភី ជី ផាយផ៍ ឯ.ក​ ជាក្រុមហ៊ុនឯកទេសផលិតបំពង់ទីបជ័រ និង គ្រឿងតំណនៃបំពង់ទីបជ័រគ្រប់ប្រភេទ ហើយក៏ជាក្រុមហ៊ុន ផលិតបំពង់ទីបជ័រ តែមួយគត់ និង ទីមួយ នៅប្រទេសកម្ពុជា ដែលបានទទួលនូវវិញ្ញាបនបត្រ បញ្ជាក់គុណភាពស្តង់ដារអន្តរជាតិ ISO 9001:2015

ក្រុមហ៊ុនយើងខ្ញុំ មានរោងចក្រនៅរាជធានីភ្នំពេញ  ជាអ្នកផលិតនិងផ្គត់ផ្គង់បំពង់ទីបដែលនាំមុខគេ ហើយកំពុងតែឈានទៅជារោងចក្រធំជាងគេនាពេលអនាគត ។ ជាមួយនឹងការទទួលស្គាល់ដោយ ISO 9001:2015 យើងខ្ញុំប្រកាន់ខ្ជាប់នូវគោលការណ៏ផលិតកម្មដែលប្រកបដោយគុណភាពខ្ពស់ និង តំលៃសមរម្យ ។

ផលិតផលគោលរបស់យើងខ្ញុំ សញ្ញាឥន្ទ្រី ដែលមានបំពង់ទីបជ័រuPVCសំរាប់បណ្តាញទឹក បំពង់ទីបនិងទុយោអង្កាញ់សំរាប់ស៊កខ្សែភ្លើង គ្រឿងតំណនិងសម្ភារៈសំរាប់តបណ្តាញទឹក-ភ្លើង គ្រប់ប្រភេទ តែងតែត្រូវបានជ្រើសរើសសំរាប់ការប្រើប្រាស់តាមការដ្ឋានសំណង់ ក្នុងការតប្រព័ន្ធទឹក ប្រព័ន្ធលូបង្ហូរ ប្រព័ន្ធស្រោចស្រពផ្នែកកសិកម្ម ប្រព័ន្ធភ្លើងអគ្គិសនី និង ប្រព័ន្ធទូរគមនាគមន៏ ជាដើម ។

ផលិតកម្មនិងគុណភាពផលិតផលរបស់យើងខ្ញុំមានការគ្រប់គ្រងនិងត្រួតពិនិត្យយាងហ្មត់ចត់ពី អ្នកជំនាញបច្ចេកទេសមានបទពិសោធន៏ពេញលេញ ម៉ាស៊ីន-ឧបករណ៏ផលិតថ្មីបំពាក់ដោយ បច្ចេកវិទ្យាចុងក្រោយ  និង បន្ទប់ពិសោធន៏ពិនិត្យតេសសាកល្បងគុណភាពទំនើប ។

ការពិនិត្យតេសសាកល្បងគុណភាព ត្រូវបានអនុវត្តជាប្រចាំនិងញឹកញាប់ ដើម្បីធានាឲផលិតផល មានគុណភាពល្អ មានប្រសិទ្ធិភាពខ្ពស់សំរាប់ការប្រើប្រាស់ មានអាយុកាលប្រើប្រាស់បានយូរអង្វែង ដែលជាការចង់បានរបស់អ្នកប្រើប្រាស់​​ ។

ការទទួលបាននូវការពេញចិត្ត ទទួលស្គាល់ ជឿជាក់​ ពីអ្នកប្រើប្រាស់ មកលើផលិតផលរបស់​យើងខ្ញុំ គឺជាអាទិភាពសំខាន់របស់យើងខ្ញុំ ។ យើងខ្ញុំប្តេជ្ញាបន្តស្រាវជ្រាវបង្កើតនូវផលិតផលថ្មីៗ​និងមានគុណភាពកាន់តែល្អ ដែលកាន់តែមានតំលៃទាប កាន់តែងាយស្រួលប្រើប្រាស់ និង ផ្តល់​សេវាកម្មអតិថិជនឲកាន់តែប្រសើរថែមទៀត ។