ក្រុមហ៊ុន យូភីជី ផាយផ៍ (UPG PIPE) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកនាយកវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ដែលបានអនុញ្ញាតឱ្យក្រុមការងាររបស់ក្រុមហ៊ុនចុះសិក្សា និងស្វែងយល់ពីតម្រូវការជាក់ស្តែងនៃគម្រោង ដាំបន្លែលើទឹក (Hydroponics) របស់សិស្សានុសិស្ស ក្រោមប្រធានបទ៖
«ជីវិតបៃតងក្នុងបំពង់ស – Green Life in White Hydro Pipe» 
ក្នុងស្មារតីចូលរួមចំណែកជាមួយសង្គម (CSR Activities) ក្រុមហ៊ុន UPG PIPE នឹងចូលរួមគាំទ្រដល់គម្រោងនេះ តាមរយៈការជួយផលិត និងផ្គត់ផ្គង់ បំពង់ទីបជ័រ uPVC សម្រាប់ប្រព័ន្ធដាំបន្លែលើទឹក (Hydro Pipes) ដើម្បីជួយសម្រួលដល់ការអនុវត្តគម្រោង និងលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការសិក្សា ស្រាវជ្រាវ និងអនុវត្តជាក់ស្តែង។
UPG PIPE មានមោទនភាពក្នុងការចូលរួមលើកកម្ពស់ ការអប់រំ ចំណេះដឹង ជំនាញកសិកម្មទំនើប និងការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ ព្រមទាំងជំរុញការប្រើប្រាស់ផលិតផលដែលផលិតនៅកម្ពុជា។ 

រួមគ្នាបណ្តុះចំណេះដឹង បង្កើតជំនាញ និងដាំដុះអនាគតបៃតងសម្រាប់កម្ពុជា។ 